គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត អញ្ជើញជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​​៣០​ឆ្នាំ ថ្ងៃបង្កើត​កង​វរសេនា​តូច​លេខ ​២៤៦ និង​ខួប​​១១​ឆ្នាំ ​ថ្ងៃ​​បង្កើត​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស

    ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត អញ្ជើញជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​​៣០​ឆ្នាំ ថ្ងៃបង្កើត​កង​វរសេនា​តូច​លេខ ​២៤៦ និង​ខួប​​១១​ឆ្នាំ ​ថ្ងៃ​​បង្កើត​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០​ |

    តាខ្មៅ៖ នាព្រឹក​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គ​មេបញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក ​តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយមាស​៥ ​នាយក​រដ្ឋ​មន្រ្តី​នៃក​ម្ពុជា​ បាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​គម្រប់​ ៣០​ឆ្នាំ ​នៃថ្ងៃប្រកាស​បង្កើត​កង​វរសេនា​តូច​លេខ ​២៤៦ ​(២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២០) និង​ខួប​អនុស្សាវ​រីយ៍​គម្រប់​១១​ឆ្នាំ ​ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការ​ដ្ឋាន​អង្គ​រក្ស​(០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០) នៅ​បញ្ជាការដ្ឋានអង្គរក្ស ក្នុង​ក្រុងតាខ្មៅ ខេត្តកណ្តាល ។