គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    បទវិចារណកថា៖ ជារឿងចៃដន្យ ឬជាចេតនាដែល Al Jazeera ចុះផ្សាយថា មន្ដ្រីកម្ពុជា​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំនួញ​ផ្លូវ​ងងឹត​ជន​ជាតិ​ចិន​

    បទវិចារណកថា៖ ជារឿងចៃដន្យ ឬជាចេតនាដែល Al Jazeera ចុះផ្សាយថា មន្ដ្រីកម្ពុជា​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំនួញ​ផ្លូវ​ងងឹត​ជន​ជាតិ​ចិន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានបរទេសមួយឈ្មោះ Al Jazeera បានចេញផ្សាយរបាយការណ៍ព័ត៌មានដោយលាតត្រដាងថា មន្ដ្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនបានជាប់ពាក់ព័ន្ធជាមួយនឹងបុរសជនជាតិចិនម្នាក់ឈ្មោះ តុង លីឆឹង (Dong Lecheng) ដែលជាអ្នកជំនួញដ៏ល្បីរបស់ចិន។ អ្នកជំនួញរូបនេះត្រូវគេអះអាងដែរថា ជាប់ជំពាក់នឹងសំណុំរឿងឧក្រិដ្ឋកម្មជួញដូរមនុស្ស តាមរយៈការឆបោកតាមអ៊ីនធឺណេតប្រព្រឹត្ដដោយក្រុមជនជាតិចិននៅក្នុងប្រទេសកម្ពុជា។