សម្ដេចពញាចក្រី ហេង សំរិន អំពាវនាវឲ្យពលរដ្ឋប្រកាន់ខ្ជាប់វិធានការសុខាភិបាល ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្ដើមពិធីបុណ្យភ្ជុំបិណ្ឌ គឺបិណ្ឌទី១ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គោរពតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។