គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះចំនួន ៥០ខ្នង​ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រនៅភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង

    កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះចំនួន ៥០ខ្នង​ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រនៅភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ កាលពីចុងសប្ដាហ៍កន្លង​ទៅ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលផ្ទះជំហានទី១ ចំនួន ៥០ខ្នង ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៥០គ្រួសារ រស់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​