តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបន្តធ្លាក់ចុះ បើធៀបនឹងសន្ទស្សន៍ចាស់
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានាទូទាំងប្រទេស ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ(ចុះ ១០០រៀល) និងប្រេងម៉ាស៊ុតត្រូវលក់តម្លៃ ៥.០០០រៀល/លីត្រ(ចុះ ១៥០រៀល)។