ផ្លូវជាតិលេខ៧១C (ស្រុកត្បូងឃ្មុំ ដល់ស្រុកចំការលើ) សម្រេចវឌ្ឍនភាពការងារសាងសង់បាន៣៧%ហើយ
ត្បូងឃ្មុំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី២០មិថុនាម្សិលមិញ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។