គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ព្រះមហាក្សត្រ​ ប្រោសព្រះរាជទាន​ព្រះរាជទ្រព្យ ចំនួន​ ២០ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

    ព្រះមហាក្សត្រ​ ប្រោសព្រះរាជទាន​ព្រះរាជទ្រព្យ ចំនួន​ ២០ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ចំនួន​ ២០ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការ​រៀបចំមន្ទីរពេទ្យ​ «ហ្លួងម៉ែ»។ ក្នុងព្រះរាជសារចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា ព្រះអង្គមាន​ហឬទ័យសោមនស្សរីករាយ​យ៉ាងក្រៃលែង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បាន​ទិញ​យកមន្ទីរពេទ្យ «នគរទេព» ហើយបាន​ប្ដូរឈ្មោះ​មន្ទីរពេទ្យនេះ​មកជា​មន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បី​បម្រើ​លើវិសស័យ​សុខាភិបាល​ ក្នុងការថែរក្សា​សុខុមាលភាពជូន​ប្រជារាស្ត្រ​ នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា​។ ព្រះមហាក្សត្រ​ ​មានព្រះបន្ធូរកោតសរសើរ​ចំពោះសម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​ដឹកនាំ​ប្រទេស​ជាតិ​ ប្រកប​ដោយ​គុណ​បំណាច់​ដ៏ថ្លៃថ្លា​ វីរភាព​ដ៏ឧត្ដុងឧត្ដម និង​ជាអគ្គមគ្គុទេសក៍​ដ៏ឆ្នើម​ ដឹកនាំ​ប្រទេស​ប្រកប​ដោយ​គតិបណ្ឌិត ធ្វើ​ឲ្យ​ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព​ស្ថិរភាព​សង្គម​ និង​ការ​អភិវឌ្ឍ​ជាតិ​រីកចម្រើន​លើគ្រប់​វិស័យ។ សូម​ជម្រាបជូនដែរថា​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទ្រង់​សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន […]