គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពីជំនួបរវាងឯកឧត្ដម ប្រាក់ សុខុន និងលោកជំទាវ Amanda Milling

    សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពីជំនួបរវាងឯកឧត្ដម ប្រាក់ សុខុន និងលោកជំទាវ Amanda Milling

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្លាស់​ប្តូរ​ទស្សនៈ និងការពិភាក្សាជាមួយ លោកជំទាវ Amanda Miling អនុរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការអាស៊ី និងមជ្ឈិមបូព៌ា នៃក្រសួង ការបរទេស កំមិនវែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ដើម្បី​លើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។