គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ លើកទី៤១ កិច្ច​ប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។

    អាស៊ាន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះការកើនឡើង​នៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា

    អាស៊ាន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះការកើនឡើង​នៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ អាស៊ាន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើនឡើង​ នៃ​អំពើ​ហិង្សា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារ​គ្នា​ក្នុង​រដ្ឋការ៉ែន និងសេចក្តីរាយ​ការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជន​ស៊ីវិល​ដែល​បណ្តាល​ឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។

    អាស៊ាននឹងមិន​អញ្ជើញ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ចុង​ឆ្នាំ​នេះទេ លុះត្រាតែមាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់​

    អាស៊ាននឹងមិន​អញ្ជើញ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ចុង​ឆ្នាំ​នេះទេ លុះត្រាតែមាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ក្នុង​សន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិក​អាស៊ាន​ចំនួន​៩ ​បាន​សម្រេចថា​​នឹង​មិនអញ្ជើញ​មីយ៉ាន់ម៉ា នៅកិច្ចប្រជុំកំពូលអាស៊ាន ដែ​ល​គ្រោង​ធ្វើ​ឡើង​​​នៅ​ចុង​ឆ្នាំ២០២២ នៅកម្ពុជាទេ លុះត្រាតែ​មាន​ការវិវឌ្ឍ​ជាវិជ្ជមាន​គ្រប់គ្រាន់ លើកិច្ច​ព្រមព្រៀង​ទាំង ៥ចំណុច។

    អាស៊ានប្រកាន់គោលជំហរមិនប្រែប្រួល គឺមិនយកប្រទេសដៃគូ និងមហាអំណាច​ណាជា​ដៃគូ​តែមួយ​ផ្ដាច់​មុ​ខឡើយ

    អាស៊ានប្រកាន់គោលជំហរមិនប្រែប្រួល គឺមិនយកប្រទេសដៃគូ និងមហាអំណាច​ណាជា​ដៃគូ​តែមួយ​ផ្ដាច់​មុ​ខឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១សីហាម្សិលមិញ ឯកឧត្តម គង់ ភោគ រដ្ឋ​លេខា​ធិការ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ជា​អ្នកនាំ​ពាក្យ​ សម្រាប់​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេសអាស៊ាន​ថ្លែងថា គោលជំហររបស់អាស៊ានមិនប្រែប្រួលឡើយ ពោល គឺមិន​យក​ប្រទេស​ដៃគូ និងមហាអំណាចណាដៃគូតែមួយឡើយ។ ឯកឧត្តម សង្កត់ធ្ងន់ថា អាស៊ានមាន​មជ្ឈភាព និងឯករាជ្យរបស់ខ្លួន ក្នុងការដាក់ចេញគោលជំហរ និងបទដ្ឋាន ដើម្បីស្រប​តាម​អាទិភាព​របស់​អាស៊ាន។

    លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាននៅកម្ពុជា

    លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាននៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២​ |

    តបតាមការអញ្ជើញរបស់ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥-១៩ ខែមករា ឆ្នាំ២០២២។

    អគ្គលេខាធិការអាស៊ាន ថ្លែងការកោតសរសើរពីជោគជ័យសំខាន់ៗលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា

    អគ្គលេខាធិការអាស៊ាន ថ្លែងការកោតសរសើរពីជោគជ័យសំខាន់ៗលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញក្រោមឱវាទផងដែរ។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន។ នៅក្នុងជំនួបព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនក្នុងការពិភាក្សាជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានឯកឧត្តមអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលឯកឧត្តមនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ាន មានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំអាស៊ាន​នៅហ្សាកាតា ទោះបីប្រឈម​វិបត្តិ​កូវីដ​១៩

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំអាស៊ាន​នៅហ្សាកាតា ទោះបីប្រឈម​វិបត្តិ​កូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ទៅចូលរួមកិច្ច​ប្រជុំ​អាស៊ាន​នៅថ្ងៃទី​២៤​ ខែមេសា ឆ្នាំ​២០២១​ នៅរដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី បើទោះបីជា​ប្រឈម​ទៅ​នឹង​វិបត្តិកូវីដ១៩។

    លទ្ធផលនៃកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២

    លទ្ធផលនៃកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ។ សមាសភាព ត្រីភាគី រួមមាន ប្រទេសប្រ៊ុយ ណេដារ៉ូសាឡឹមដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ និងអគ្គលេខាធិការអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត និងតំណាង ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះផងដែរ។