សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលបានផ្តល់ការគាំទ្រ គោរពស្រឡាញ់ចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជា
ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២១០០នាក់ នៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២២:៣០ យប់(ម៉ោងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ៥:៣០នាទីរសៀល(ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង អំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលបានផ្តល់ការគាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចផ្ទាល់។