គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    អ្នកនយោបាយតុកាហ្វេ៖ «ពេលខ្មែរមានទុក្ខ ទើបខ្មែរស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ»

    អ្នកនយោបាយតុកាហ្វេ៖ «ពេលខ្មែរមានទុក្ខ ទើបខ្មែរស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០​ |

    ខណៈពេលដែលកម្ពុជា និងបណ្តាប្រទេសជាច្រើនរងគ្រោះដោយទឹកជំនន់រយៈពេលចុងក្រោយនេះ មាន រូបភាពជាច្រើនត្រូវបាន បង្ហោះតាមបណ្តាញសង្គម។ មានរូបភាពមួយក្នុងចំណោមរូបភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សត្វសុនខមួយក្បាលព្យាយាមពាំកូន រត់គេចចេញពីទឹកជំនន់ដែលលិចដល់ពាក់ កណ្តាលដងខ្លួនវា។ រូបភាពនេះមានអត្ថន័យរាប់រយពាន់ដែលគួរពិចារណា។ អត្ថន័យរបស់វានៅត្រង់ថា ក្នុងកាលៈទេសៈអាសន្ន បែបនេះ សូម្បីតែសត្វក៏ចេះជួយសង្គ្រោះកូនវា ដែរ។ ចុះហេតុអ្វីបានជា មនុស្សខ្លះ បែរជាសុខចិត្តឱបដៃឈរមើលជនរួមជាតិរបស់ខ្លួនលិចលង់ដោយមិនអើពើ ទៅវិញ? មិនត្រឹមតែមិនអើពើប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេបែរជាអង្គុយរិះគន់អ្នកដែលជួយសង្គ្រោះ យ៉ាងសស្រាក់សស្រាំ និងថែមទាំងបានរារាំងមិនឲ្យគេជួយជនរងគ្រោះដោយទឹកជំនន់ថែមទៀតក្រោមលេសថា «បើជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនោះមានន័យស្មើនឹងជួយរដ្ឋាភិបាល លោក ហ៊ុន សែន»។

    វីដេអូ៖ អ្នកនយោបាយតុកាហ្វេ « កម្ពុជារងគ្រោះ ព្រោះនយោបាយគ្មានសត្រូវ »

    វីដេអូ៖ អ្នកនយោបាយតុកាហ្វេ « កម្ពុជារងគ្រោះ ព្រោះនយោបាយគ្មានសត្រូវ »

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០​ |

    ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មួយដែលត្រូវ បានមហាអំណាច ប្រទាញប្រទង់គ្នា កម្ពុជា ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែល មហាអំណាចណាក៏ ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនដែរ។ ក្នុងស្ថានភាពបែបនេះ ប្រាកដណាស់ថា វាជាការលំបាកខ្លាំងណាស់សម្រាប់ប្រទេសតូចមួយដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេសដើម្បីគេចផុតពី ឥទ្ធិពល របស់មហាអំណាច។

    ទស្សនៈវិភាគ៖ «ហេតុអ្វីលោក ហ៊ុន សែន សម្រេចបើកមុខចារកម្មឈ្មោះ ជុន ច័ន្ទបុត្រ?»

    ទស្សនៈវិភាគ៖ «ហេតុអ្វីលោក ហ៊ុន សែន សម្រេចបើកមុខចារកម្មឈ្មោះ ជុន ច័ន្ទបុត្រ?»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០​ |

    ជាទូទៅ មេដឹកនាំប្រទេសនីមួយៗក្នុងពិភពលោក រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង តែងតែក្តាប់យ៉ាងណែនក្នុងដៃការងារព័ត៌មាន និង ចារកម្មនិងក៏ជាអ្នកដឹកនាំផ្ទាល់បណ្តាញចារកម្មនៅក្នុងប្រទេសរបស់ខ្លួនដែរ។