អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនរដ្ឋបាលខណ្ឌឬស្សីកែវដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតអោយឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុន និងលោក ជិន ប៊ុនធឿន នាំយកអំណោយ មានអង្ករ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ យកទៅប្រគល់ជូនរដ្ឋបាលខណ្ឌឬស្សីកែវ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកងកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌឬស្សីកែវ។