គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចពិជ័យសេនា៖ កម្ពុជាមានសុឆន្ទៈខ្ពស់ពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិក​អាស៊ាន និងដៃគូសន្ទនា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម

    សម្ដេចពិជ័យសេនា៖ កម្ពុជាមានសុឆន្ទៈខ្ពស់ពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិក​អាស៊ាន និងដៃគូសន្ទនា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បានថ្លែងថា កម្ពុជាក្នុងនាមជាប្រធាន ADMM2022 មិនចង់​ឃើញ​មាន​ការ​បែង​ចែក​ណា​មួយ និងមានសុឆន្ទៈខ្ពស់ ក្នុងការពង្រឹង​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​អាស៊ាន និង​ជា​មួយ​ដៃ​គូសន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ប្រកបដោយបរិយាប័ន្ន។