ប្រេសិតពិសេសរបស់ WHO ថា រលកទី៣ COVID-19 អាចនឹងផ្ទុះឡើងក្នុងទ្វីបអឺរ៉ុប
ប្រេសិតពិសេសម្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករថារលកទី៣ COVID-19 អាចនឹងផ្ទុះឡើង នៅក្នុងទ្វីបអឺរ៉ុប នៅដើមឆ្នាំ២០២១ខាងមុខនេះ បើសិនជារដ្ឋាភិបាលអឺរ៉ុបទាំងអស់ បរាជ័យក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់រលកទី២ នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។