កម្ពុជារៀបចំពិធីអបអរការប្រគល់ត្រឡប់មកកម្ពុជាវិញនូវសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប
ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា មានការរៀបចំពិធីអបអរការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងឯកឧត្តម Daniel J, Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អមដោយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។