គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    កម្ពុជា សហភាពអឺរ៉ុប ពង្រឹងទំនាក់ទំនងទ្វេភាគី

    កម្ពុជា សហភាពអឺរ៉ុប ពង្រឹងទំនាក់ទំនងទ្វេភាគី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម ចូសេព បូរ៉េល វុនតេលេស (Josep Borrell Fontelles) តំណាងជាន់ខ្ពស់​នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប​បានប្ដេជ្ញាចិត្តធ្វើការរួមគ្នា​ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី នៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីកា​រ​បរទេស​ លើកទី៥៥ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ក្នុង​ក្របខ័ណ្ឌអាស៊ាន ដែលរៀបចំដោយកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន ទទួលជួបតំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការបរទេស និង​សន្តិសុខ​គោល​នយោបាយ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​អឺរ៉ុប

    សម្តេចតេជោ ហ៊ុន សែន ទទួលជួបតំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការបរទេស និង​សន្តិសុខ​គោល​នយោបាយ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​អឺរ៉ុប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២​ |

    នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។