សម្ដេចតេជោឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយយកឈ្នះកោះហ្គាំ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានយកឈ្នះក្រុមកីឡាករកោះហ្គាំ ក្នុងវគ្គជម្រុះ (Play-Off) បាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី ២០២៣ ទាំងពីរជើង (៣ទល់នឹង១)។