អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៣លាន ទទួលបានថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀត ជាអំណោយសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៣លាន។
សូមជម្រាបជូនថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៣លាន គឺលោកស្រី ស៊ុំ សំអឿន អាយុ ៤៨ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង