គ.វ.ក-១៩ ប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមេសា
ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ១៩ ហៅកាត់ថា គ.វ.ក-១៩ ចេញសេចក្តីណែនាំពីការផ្អាកការចាក់វ៉ាក់សាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ និងដំណើរការចាក់ឡើងវិញនៅថ្ងៃទី២០ ខែមេសា។
ក្នុងសេចក្ដីណែនាំរបស់ គ.វ.ក-១៩ បានបញ្ជាក់ថា បុគ្គលដែលកំពុងស្ថិតនៅក្នុងវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ហើយដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ មិនអនុញ្ញាតឲ្យបុគ្គលនោះធ្វើដំណើរទៅកាន់កន្លែងចាក់វ៉ាក់សាំងដែលខ្លួនបានចាក់ដូសលើកទី១ ដោយសូមអញ្ជើញធ្វើការទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបុគ្គលនោះកំពុងស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ ដោយមិនឲ្យហួសថ្ងៃកំណត់សម្រាក់ការចាក់ដូសលើកទី២នោះឡើយ។ ដោយឡែក បើសិនមានបុគ្គលដែលបានទៅដល់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ សូមចាក់ជូនពួកគាត់ តែនៅពេលអស់មនុស្សនៅរង់ចាំនៅទីតាំងចាក់វ៉ាក់សាំងហើយនោះ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ នៅរាជធានីភ្នំពេញ ហើយនឹងដំណើរការចាក់ជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១
សូមអានសេចក្តីណែនាំផ្លូវការបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ១៩ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ខាងក្រោមនេះ៖