គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មីចំនួន ៣នាក់បន្ថែមទៀត

    ដោយ៖ វណ្ណ សុផាន់ណា​​ | ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មីចំនួន ៣នាក់បន្ថែមទៀត ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មីចំនួន ៣នាក់បន្ថែមទៀត

    ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះថា រកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មីចំនួន ៣នាក់បន្ថែមទៀត។

    បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ១៩ ១នាក់ថ្មីនោះ គឺជាបុរសជនជាតិអាមេរិក ដែលជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋាននៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន បុរសរូបនេះត្រូវសម្រាកព្យាបាលនៅស្ថានទូតសហរដ្ឋអាមេរិក។

    ចំណែកឯអ្នកជាសះស្បើយចំនួន ៣នាក់ថ្មីនេះរួមមាន៖

    ១) បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
    ២) បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
    ៣) បុរសជនជាតិអាមេរិក ដែលជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋាននៅស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ

    គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសសរុបចំនួន ២៤១នាក់ ជាសះស្បើយសរុបចំនួន ២០០នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៤១នាក់ ក្នុងនោះសម្រាកព្យាបាលនៅពេទ្យរបស់រដ្ឋចំនួន ៣៩នាក់ និង ២នាក់ នៅក្នុងបន្ទប់ដាច់ដោយឡែករបស់ស្ថានទូតអាមេរិក។

    សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង