គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សំណង់​ស្ទាក់ទឹក​​ ស្ទឹង​ទូកមាស​ ខេត្ត​កំពត​ ផ្គត់​ផ្គង់​ទឹកដល់ដីស្រែ​ប្រជាកសិករ​ជិត​ ២ពាន់​ហិកតា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០​ |
    សំណង់​ស្ទាក់ទឹក​​ ស្ទឹង​ទូកមាស​ ខេត្ត​កំពត​ ផ្គត់​ផ្គង់​ទឹកដល់ដីស្រែ​ប្រជាកសិករ​ជិត​ ២ពាន់​ហិកតា​ សំណង់​ស្ទាក់ទឹក​​ ស្ទឹង​ទូកមាស​ ខេត្ត​កំពត​ ផ្គត់​ផ្គង់​ទឹកដល់ដីស្រែ​ប្រជាកសិករ​ជិត​ ២ពាន់​ហិកតា​

    កំពត​៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប ចុះពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

    សំណង់ស្ទាក់ទឹកនេះ ត្រូវបានក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២០ នេះ ។ បន្ទាប់ពីបានសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះ បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីស្រូវវស្សាប្រមាណ ១៥៦០ហិកតា និងស្រូវប្រាំង ៣៨០ហិកតា ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ដែលជាតំបន់តែងជួបប្រទះនូវកង្វះខាតទឹក ។

    ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ ក្រុមការងារសាងសង់ជាមន្រ្តីបច្ចេកទេសក្រសួង ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ៕