គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំ​ដំណើរឆ្ពោះទៅ​ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២​ |
    នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំ​ដំណើរឆ្ពោះទៅ​ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំ​ដំណើរឆ្ពោះទៅ​ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

    ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស បន្តអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធី​ខួបលើកទី៤៥ ទិវា នៃការចងចាំ​ដំណើរឆ្ពោះ​ទៅ​ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់​ប្រវត្តិសាស្ត្រ​យោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

    សូមជម្រាបថា ពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នឹងត្រូវធ្វើនៅតំបន់​ប្រវត្តិសាស្ត្រ​យោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

    ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ។

    តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរ​តស៊ូរំដោះជាតិ​របស់​សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕ ប្រភព​៖ FreshNews

    អត្ថបទទាក់ទង