គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា-បង់ក្លាដេស ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |
    កម្ពុជា-បង់ក្លាដេស ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បង់ក្លាដេស ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

    ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ​ឯកឧត្តម​បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន(A.K. Abdul Momen) រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស។ ក្រោយកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹង​ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដេស។

    គួរបញ្ជាក់ថា រដ្ឋមន្ត្រីការ​បរទេស​បង់ក្លាដេស​បាន​អញ្ជើញ​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពីល្ងាចថ្ងៃទី១៤កក្កដាម្សិលមិញ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតមតាមការអញ្ជើញ​របស់ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​។

    ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកមិញនេះដែរ ឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន បានចូលជួបសម្ដែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាវិមានសន្តិភាព។

    នៅ​ក្នុង​អំឡុងពេលស្នាក់នៅរាជធានីភ្នំពេញឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹង​អញ្ជើញ​ធ្វើ​បាឋកថា ក្នុងសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់​ទំនង​អន្តរជាតិ នៃ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕

    អត្ថបទទាក់ទង