គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រេច​ផ្ដល់​ថវិកា​៣០០លានរៀល​ ដល់​សាខា​​កាកបាទ​ក្រហម​ចំនួន​៣ ដើម្បីជួយ​ដល់ពលរដ្ឋ​រងគ្រោះដោយជំនន់ទឹកភ្លៀង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០​ |
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រេច​ផ្ដល់​ថវិកា​៣០០លានរៀល​ ដល់​សាខា​​កាកបាទ​ក្រហម​ចំនួន​៣ ដើម្បីជួយ​ដល់ពលរដ្ឋ​រងគ្រោះដោយជំនន់ទឹកភ្លៀង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រេច​ផ្ដល់​ថវិកា​៣០០លានរៀល​ ដល់​សាខា​​កាកបាទ​ក្រហម​ចំនួន​៣ ដើម្បីជួយ​ដល់ពលរដ្ឋ​រងគ្រោះដោយជំនន់ទឹកភ្លៀង​

    ភ្នំពេញ​៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាន​សម្រេច​ផ្ដល់​ថវិកា​ដល់សាខា​កាកបាទ​ក្រហម​ចំនួន​៣ រួមមាន​៖ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ និង​ខេត្ត​បន្ទាយមានជ័យ​។

    លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី​១៤​ ខែតុលា ឆ្នាំ​២០២០ នេះថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាដល់សាខាកាកបាទក្រហមចំនួន៣រួមមាន៖ ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ក្នុងមួយសាខាៗទទួលបានថវិកា១០០លានរៀល ដើម្បីទិញស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង។

    លោកជំទាវបានបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗ នឹងទទួលបានអង្ករ,ត្រីខ,មី,ទឹកស៊ីអ៊ីវ ,ទឹកត្រី និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង