គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋសភា សម្រេច​អនុម័ត​យល់​ព្រម​លើ​សេចក្ដីព្រាង​ច្បាប់​ចំនួន​ ៦​ នៅព្រឹកនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រដ្ឋសភា សម្រេច​អនុម័ត​យល់​ព្រម​លើ​សេចក្ដីព្រាង​ច្បាប់​ចំនួន​ ៦​ នៅព្រឹកនេះ រដ្ឋសភា សម្រេច​អនុម័ត​យល់​ព្រម​លើ​សេចក្ដីព្រាង​ច្បាប់​ចំនួន​ ៦​ នៅព្រឹកនេះ

    ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ២រោច ​ខែ​កត្តិក​ ឆ្នាំ​ជូត ​ទោស័ក ព.ស.២៥៦៤ ​ត្រូវ​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ រដ្ឋសភា​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា ​លើក​ទី​៥ ​នីតិកាល​ទី​៦ ​​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន​ ប្រធា​ន​រដ្ឋ​សភា ​និង​ដោយ​មាន​វត្ត​មានសមាជិក សមាជិការដ្ឋសភា ចំនួន​ ១១៦​រូប​ផងដែរ​។

    ជាលទ្ធផល​កិច្ច​ប្រជុំរដ្ឋសភាសម្រេចអនុម័តយល់លើសេចក្តីព្រាងច្បាប់ទាំង០៦នេះ រួម​មាន​៖

    ១- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

    ២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

    ៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

    ៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

    ៥- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

    ៦- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង