គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រេសិតពិសេសរបស់​ WHO ថា រលកទី​៣ ​COVID-19 ​ អាចនឹង​ផ្ទុះឡើង​ក្នុងទ្វីបអឺរ៉ុប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ប្រេសិតពិសេសរបស់​ WHO ថា រលកទី​៣ ​COVID-19 ​ អាចនឹង​ផ្ទុះឡើង​ក្នុងទ្វីបអឺរ៉ុប United Nations Coordinator for Avian and Human Influenza, David Nabarro from Great Britain, gestures during a press briefing on an update on the bird flu situation, at the United Nations building in Geneva, Switzerland, Wednesday, Oct. 24, 2007. (AP Photo/KEYSTONE/Laurent Gillieron)

    ប្រេសិតពិសេសម្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករថារលកទី៣ COVID-19 អាច​នឹងផ្ទុះឡើង នៅក្នុងទ្វីបអឺរ៉ុប នៅដើមឆ្នាំ២០២១ខាងមុខនេះ បើ​សិន​ជា​រដ្ឋាភិបាល​អឺរ៉ុប​ទាំង​អស់ បរាជ័យក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់រលកទី២ នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

    ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស្វីស នៅថ្ងៃអាទិត្យនេះ ប្រេសិតពិសេសអង្គការ WHO លោក David Nabarro បានគូសបញ្ជាក់ដូច្នេះថា៖ «ពួកគេ (អឺរ៉ុប) បានខកខាន​ក្នុង​ការ​ចាត់​វិធាន​ការចាំបាច់នានា កំឡុងរដូវក្ដៅ បន្ទាប់ពីពួកគេអាចគ្រប់គ្រងរលកទីមួយបាន»។ លោក David បន្ថែមទៀតថា ៖ «បច្ចុប្បន្ន យើងកំពុងប្រឈមមុខនឹង រលកទី២ ដូច្នេះបើសិន​ជា​ពួក​គេ​មិន​ចាត់​វិធានការចាំបាច់ទេ នោះយើងនឹងបានឃើញរលកទី៣ នៅដើមឆ្នាំក្រោយនេះ»

    គួរបញ្ជាក់ថា បើតាមលោក David Nabarro បណ្ដាប្រទេសក្នុងតំបន់អាស៊ី និងតំបន់ដទៃទៀត ក៏មិនត្រូវបន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេកនោះដែរ ពោលគឺត្រូវធ្វើ ដោយសន្សឹមៗ។ បច្ចុប្បន្ន តំបន់អឺរ៉ុបទាំងមូល កំពុងប្រឈមមុខនឹងរលកទី២ COVID-19 ដោយអាល្លឺម៉ង់ និង​បារាំង កាលពីថ្ងៃសៅរ៍ម្សិលមិញ បានរកឃើញ COVID-19 រួមបញ្ចូលគ្នា ៣៣,០០០នាក់។ ចំណែក​ឯ ស្វីស និងអូទ្រីស បានរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃរាប់ពាន់ករណី ខណៈតួកគី រកឃើញអ្នកឆ្លង ៥,៥៣២នាក់៕ ប្រភព៖ FreshNews

     

     

    ពាក្យគន្លឹះទាក់ទង