គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថ្ងៃនេះ ​ក្រសួង​សុខាភិបាល​​ប្រកាស​ថាមាន​ករណី​ជាសះស្បើយ​ចំនួន​ ០២នាក់​ និង​គ្មាន​ករណីឆ្លង​ថ្មីទេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០​ |
    ថ្ងៃនេះ ​ក្រសួង​សុខាភិបាល​​ប្រកាស​ថាមាន​ករណី​ជាសះស្បើយ​ចំនួន​ ០២នាក់​ និង​គ្មាន​ករណីឆ្លង​ថ្មីទេ​ ថ្ងៃនេះ ​ក្រសួង​សុខាភិបាល​​ប្រកាស​ថាមាន​ករណី​ជាសះស្បើយ​ចំនួន​ ០២នាក់​ និង​គ្មាន​ករណីឆ្លង​ថ្មីទេ​

    ភ្នំពេញ​៖ នៅថ្ងៃទី​១៤​ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ ​មាន​ករណីជាសះស្បើយ​ចំនួន​ ២នាក់​ និង​មិន​មាន​ករណីវិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មី​ទេ​សម្រាប់​ថ្ងៃទី​១៣ធ្នូ​។

    ករណីជាសះស្បើយ​ចំនួន​ ០២នាក់ ​​៖

    • ស្ត្រី​ជនជាតិខ្មែរ​​​ អាយុ ៣៥ឆ្នាំ អាសយដ្ឋាន​ស្នាក់នៅស្រុ​កទឹកឈូ ខេត្ត​កំពត​ ត្រូវ​បាន​ព្យាបាលជាសះស្បើយ​ ដោយទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុសកូវីដ​១៩​ ចំនួន​២ដង​ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ​ រាជធានីភ្នំពេញ​។
    • បុរសជនជាតិ​ខ្មែរ-អាមេរិក​ អាយុ ៤៩ឆ្នាំ​ អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ត្រូវ​បាន​ព្យាបាលជាសះស្បើយ​ ដោយទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុសកូវីដ​១៩​ ចំនួន​២ដង​ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ​ រាជធានីភ្នំពេញ​។

    ​ព្រឹត្តិការណ៍សហគមន៍​២៨​វិច្ឆិកា​៖ គិតចាប់​ពីថ្ងៃទី​២៨​ ខែវិច្ឆិកា​ ដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០​ មាន​អ្នក​ជំងឺ​កូវីដ​១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​  សរុប​ចំនួន​ ៤០នាក់​។

    សូម​បញ្ជាក់​ថា​ គិត​ត្រឹម​ម៉ោង​៧​ព្រឹកថ្ងៃទី​១៤​ ខែធ្នូ ឆ្នាំ​២០២០​ កម្ពុជាមាន​អ្នកមាន​វីរុស​កូវីដ​១៩​ សរុបចំនួន​ ៣៥៩នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៣០៩នាក់ អ្នក​កំពុងសម្រាកព្យាបាល​ចំនួន​ ៥០នាក់ និង​មិន​មាន​ករណីស្លាប់​ទេ​៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង