គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​៖ ទោះ​កំពុង​ជួប​វិបត្តិ​កូវីដ១៩​ សូម​ធុរជនអាមេរិក​កំពុង​វិនិយោគ​នៅ​កម្ពុជា​កុំមាន​ការ​ព្រួយ​បារម្ភ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |
    អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​៖ ទោះ​កំពុង​ជួប​វិបត្តិ​កូវីដ១៩​ សូម​ធុរជនអាមេរិក​កំពុង​វិនិយោគ​នៅ​កម្ពុជា​កុំមាន​ការ​ព្រួយ​បារម្ភ​ អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​៖ ទោះ​កំពុង​ជួប​វិបត្តិ​កូវីដ១៩​ សូម​ធុរជនអាមេរិក​កំពុង​វិនិយោគ​នៅ​កម្ពុជា​កុំមាន​ការ​ព្រួយ​បារម្ភ​

    ភ្នំពេញ ៖​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​នាំ​ពាក្យ​ក្រសួងសុ​ខាភិបាល​ បាន​មាន​ប្រសាសន៍ថា​ បើទោះ​បីជាពិភពលោក​កំពុង​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ១៩​ សូម​ធុរជន​អាមេរិក​ដែលកំពុង​វិនិយោគ​នៅកម្ពុជា​ កុំ​មាន​ការ​ព្រួយ​បារម្ភ​។

    នៅ​រសៀល​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​ឆ្នាំ​២០២០ ​លោក​ជំទាវ​វេជ្ជ​បណ្ឌិត ​ឱ វណ្ណឌីន ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាមេរិក​-អាស៊ាន ​ដែលដឹ​កនាំ​ដោយ​ឯក​អគ្គ​រដ្ឋទូត​ មៃ​ឃើល​ មី​ចាឡាក់ ​(Amb. Michael Michalak) អនុប្រធាន​ជាន់​ខ្ពស់ ​និង​ជា​នាយក​គ្រប់​គ្រង​ប្រចាំ​តំបន់​(US-ABC) តាមរ​យៈវី​ដេអូ​អន​ឡាញ​ នៅទីស្តីការ​ក្រសួង​សុខាភិបាល​។

    លោក​ជំទាវ​រដ្ឋ​លេខាធិការ​ មាន​ប្រសាសន៍​ថា ​បើ​ទោះ​បី​ជា​ពិភព​លោក​កំពុង​ជួប​វិបត្តិ​ ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩ ​ដែល​រុញ​អោយ​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់​ចុះ​យ៉ាង​ណាក្ដី ​សូម​ធុរជន​ អាមេរិក​ ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កុំ​មាន​ការ​ព្រួយ​បារម្ភ​ ក្នុង​គ្រា​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​បន្ថយ​ល្បឿននៃ​ការ​ធ្វើ​កំណែ​ទម្រង់​ផ្សេងៗ​ និង​ប្រព័ន្ធលើក​ទឹក​ចិ​ត្ត​ថ្មី​ៗ​នៅក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​។ ទោះ​បី​ជា​ជំងឺ​រាត​ត្បាតកូ​វីដ​-១៩​ បាន​នឹង​កំពុង​បង្ក​ការ​លំបាក​ ជាច្រើន​ដល់​កិច្ច​ដំណើរ​ការ​នៃកា​រ​ងារ​សង្គម ​និង​សេដ្ឋកិច្ច ក៏​ប៉ុន្តែ​ក្រសួង​សុខាភិបាល​មិន​បន្ថយ​ល្បឿននៃ​ការងារ​កំណែ​ទម្រង់​ ការ​កសាង ​និ​ង​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ការ​លើក​កម្ពស់​គុណភាព​សេវា​សុខាភិបាល​ដែរ​។

    លោក​ជំទាវ​បាន​គូស​បញ្ជាក់​ជម្រាប​អង្គ​ប្រជុំ​ថា​ គិត​ត្រឹម​ថ្ងៃ​ទី២៣ ​ខែ​កញ្ញា ​ឆ្នាំ២០២០​នេះ ​កម្ពុជា​ មាន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩ ​ចំនួន​២៧៥ក​រណី ​ហើយ​មាន​តែ​ ០១ករណី​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅមនី្ទរ​ពេទ្យមិ​ត្តភា​ព​ខ្មែរ​-សូវៀត ​និង​មិន​មាន​ករណី​ស្លាប់ដោ​យសារ​ជំងឺ​កូវីដ-១៩​ នោះ​ទេ។​ ដោយឡែក​ ក្រសួងសុខាភិបាលក៏មិនទាន់ឃើញ​មានការ​ចម្លង​នៃ​វីរុស​ដ៏​កាច​សាហាវនេះ​ ចូលក្នុង​សហគមន៍​នៅ​ឡើយ​ដែរ​។ ការ​គ្រប់គ្រង​ និងការឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ-១៩​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​គួរ​ជា​ទី​មោទនៈ​នេះ ​គឺបាន​មក​ដោយសារការ​ដឹក​នាំដ៏ឈ្លៀសវៃប្រកបដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ដែល​បាន​ដឹកនាំ​ និង​ដាក់​ចេញ​នូវ​វិធានការណ៍​នានា​បាន​ទាន់​ពេល​វេលា ​និង​ការ​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំរបស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ និងបង​ប្អូនប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស។​

    ​លោក​ជំទាវ​បាន​លើក​ទឹក​ចិត្ត​ដល់វិនិយោគិន​អាមេរិក​ទាំងអស់​ ធ្វើអាជីវកម្ម​របស់​ខ្លួន​ដោយ​អនុលោម​តាម​ច្បាប់​ដែល​មាន​ជាធរ​មាន​នៅ​កម្ពុជា​ ដើម្បីផ្តល់​ជូន​ប្រជាជ​ន​កម្ពុជា​នូវ​ផលិត​ផល​ និង​សេវា​សុខភាព​ដែល​មាន​គុណភាព​ និង​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​ ជា​មួយ​ក្រសួង​សុខាភិបាល​ ដែលជា​កិច្ចការ​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ដ៏ច្រើន​ ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ។

    លោកជំទាវ ក៏បានស្នើឲ្យតំណាងក្រុមហ៊ុន​ទាំងអស់ជួយផ្សព្វ​ផ្សាយ​បន្ត​អំពី​កិច្ច​ខំប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល ​ក្នុងកា​រលើ​កក​ម្ពស់​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា និង​ជួយ​ទាក់​ទាញ វិនិយោគិន​អាមេរិក​មក​ធ្វើ​ការ​វិនិយោគ ​លើវិ​ស័យ​សុខាភិបាល​បន្ថែម​ទៀត​នៅ​កម្ពុជា​ ជាពិសេស​លើ​ផ្នែក​បង្កើន​សមត្ថភាព​របស់​មន្ទី​រពេទ្យ ​ការ​បណ្តុះ​បណ្តាល​ និង​ការ​ធ្វើ​ទំនើប​កម្ម​បច្ចេក​វិទ្យាសុខាភិបាល​ តាម​បែប​ឌីជីថល​ ។

    ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានជូនពរគណៈ​ប្រតិភូ​វិនិយោគិន​សហរដ្ឋ​អាមេរិក​ ទាំងអ​ស់ ​ប្រកប​ដោយ​សុខ​ភាពល្អ និ​ង​ជៀសផុ​តពី​ជំងឺ​កូវី​ដ១៩ទាំ​ង​អស់​គ្នា៕​

    អត្ថបទទាក់ទង