ក្រសួងសុខាភិបាល៖ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ១នាក់ និងមិនមានករណីឆ្លងថ្មីទេ
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជាសះស្បើយអ្នកជំងឺកូវីដ១៩ ០១នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។
គិតត្រឹមម៉ោង០៧និង០០ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៧៤នាក់ (ស្ត្រី៥៤នាក់ និងបុរស២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១៨នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋមានចំនួនសរុប០២នាក់៖
- នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០១នាក់ ជាបុរស
- នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០១នាក់ ជាបុរស
សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង