គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា រកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ចំនួន​ ៦៧ករណីបន្ថែមទៀត​ នៅថ្ងៃទី៤ និងទី៥​ សីហា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១​ |
    កម្ពុជា រកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ចំនួន​ ៦៧ករណីបន្ថែមទៀត​ នៅថ្ងៃទី៤ និងទី៥​ សីហា កម្ពុជា រកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ចំនួន​ ៦៧ករណីបន្ថែមទៀត​ នៅថ្ងៃទី៤ និងទី៥​ សីហា

    ភ្នំពេញ៖ នៅថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល​ បានប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន​ ៦៧ករណីបន្ថែមទៀត លើអ្នកដំណើរមកពីបរទេស, ពលករមកពីប្រទេសថៃ អាជីវករ និងប្រជាពលរដ្ឋក្នុងសហគមន៍។

    យោងតាមលទ្ធផល​នៃការ​ធ្វើ​វិភាគដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាន​រកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ B.1.617.2 (Delta) នៅថ្ងៃទី៤សីហា ចំនួន​ ៣២នាក់​ ក្នុងនោះ​​ រកឃើញលើអ្នកដំណើរមកពីបរទេសតាមជើង​ហោះហើរ​ចំនួន​ ៣១នាក់ (ស្រី ១៦នាក់) និង​លើអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូចទួលសង្កែរាជធានីភ្នំពេញ ១នាក់ (ប្រុស) ហើយនៅថ្ងៃទី​៥សីហា ចំនួន ៣៥នាក់ ក្នុងនោះរកឃើញលើអ្នកដំណើរ​មកពីបរទេសតាមជើង​ហោះហើរ​ចំនួន ០២នាក់, ប្រជាជនអ្នកភូមិក្នុងសហគមន៍ចំនួន​ ២៤នាក់ (ស្រី១០នាក់) និងលើពលករមកពីប្រទេសថៃចំនួន ០៩នាក់(ស្រី០៦នាក់​)។

    សូមកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបាន​រកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់មកពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និង​អ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៣២៧នាក់៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង