ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០២នាក់ និងមិនមានករណីជាសះស្បើយទេ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ០២នាក់ ដែលម្នាក់ជាករីណនាំចូល និងម្នាក់ទៀតជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមិនមានករណីជាសះស្បើយទេ។
គិតពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបចំនួន ៣៩នាក់
ករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ករណីនេះ រួមមាន៖
- បុរជនជាតិខ្មែរឈ្មោះ យ៉េ វាសនា អាយុ ២៩ឆ្នាំ រស់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជាអ្នកដំណើរមកពីប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរ មកដល់កម្ពុជា ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០, បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)
- បុរសជនជាតិខ្មែរឈ្មោះ ខន ប្រសើរ អាយុ ៣៧ឆ្នាំ រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក (បានទៅហាង Zando សាខាបឹងកេងកង, បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៥៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៩នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង