គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ ប្រកាសថា​មិន​មាន​ករណី​ឆ្លងវីរុសកូវីដ​១៩​ ថ្មី និងមិនមាន​ករណីជាសះស្បើយ​ទេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល​ ប្រកាសថា​មិន​មាន​ករណី​ឆ្លងវីរុសកូវីដ​១៩​ ថ្មី និងមិនមាន​ករណីជាសះស្បើយ​ទេ​ ក្រសួងសុខាភិបាល​ ប្រកាសថា​មិន​មាន​ករណី​ឆ្លងវីរុសកូវីដ​១៩​ ថ្មី និងមិនមាន​ករណីជាសះស្បើយ​ទេ​

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៩​ ខែធ្នូ ឆ្នាំ​២០២០​ នេះ​ បាន​ចេញសេចក្ដីជូន​ព័ត៌មានមួយ​ ដោយ​បញ្ជាក់​ថា​ មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ ថ្មី ទេ និ​ងមិនមាន​អ្នក​ជាសះស្បើយ​ ​សម្រាប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​។

    គិតត្រឹម​ម៉ោង​ ៧ព្រឹក​ថ្ងៃ​ទី​២៩​ ខែធ្នូ ឆ្នាំ​២០២០​ កម្ពុជា​មានអ្នក​មានវីរុស​កូវីដ​១៩​ សរុបចំនួន​ ៣៦៤នាក់ (អ្នក​ដំណើរ​ចូល​មក​កម្ពុជា ៣២៣នាក់ , អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ៤១​នាក់​) អ្នកជាសះស្បើយ​មាន​ ៣៦០នាក់​ អ្នកកំពុង​សម្រាកព្យាបាល​ចំនួន​ ០៤នាក់​ និង​មិនមាន​ករណីស្លាប់​ទេ​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង