គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វីដេអូ៖ សុន្ទរកថា​គន្លឹះរបស់សម្ដេច​តេជោ​ ហ៊ុន​ សែន​ ​ក្នុងកិច្ច​ប្រជុំ​កំពូល​កម្មន្ដសាល ​និង​ឧស្សាហកម្មសកល​ ឆ្នាំ២០២០ ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០​ |
    វីដេអូ៖ សុន្ទរកថា​គន្លឹះរបស់សម្ដេច​តេជោ​ ហ៊ុន​ សែន​ ​ក្នុងកិច្ច​ប្រជុំ​កំពូល​កម្មន្ដសាល ​និង​ឧស្សាហកម្មសកល​ ឆ្នាំ២០២០ ​ វីដេអូ៖ សុន្ទរកថា​គន្លឹះរបស់សម្ដេច​តេជោ​ ហ៊ុន​ សែន​ ​ក្នុងកិច្ច​ប្រជុំ​កំពូល​កម្មន្ដសាល ​និង​ឧស្សាហកម្មសកល​ ឆ្នាំ២០២០ ​

    កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២០ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO)  បានរៀបចំកិច្ចប្រជុំ «កំពូលកម្មន្តសាល និង ឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020)» ក្រោមប្រធាន «ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត» នៅទីស្នាក់ការនាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន​មាន​ប្រសាសន៍ថា សម្ដេចពិតជាមាន​សេចក្ដី​សោមនស្ស​​រីករាយ ដែលបាន​ចូលរួមក្នុង​កិច្ច​ប្រជុំ​នេះ ដើម្បីចែករំលែកបទពិសោធន៍ និង វិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសំដៅធ្វើអន្តរាគមន៍ និង គ្រប់គ្រងផលប៉ះពាល់លើសង្គម សេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ ព្រមទាំងគោលនយោបាយជាក់លាក់មួយចំនួនទៀត សំដៅស្តារស្ថានភាពផលិតកម្ម និងឧស្សហកម្ម ក្រោយពីមានការថមថយ និងផុតរលត់ទៅ នៃជំងឺកូវីដ-១៩ នាពេលខាងមុខ។

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង