អ្នកជំងឺកូវីដ១៩ចំនួន ៨៣នាក់ បានជាសះស្បើយ ខណៈមានអ្នកឆ្លងថ្មីចំនួន ២០នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២០នាក់ ក្នុងនោះ ១៨នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងមានអ្នកជាសះស្បើយចំនួន ៨៣នាក់ សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ១៣២៥នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៧៣០នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥៩២នាក់ និងមានករណីស្លាប់ ០១នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង