គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ ថ្មី​ម្នាក់ លើបុរសជនជាតិចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែកញ្ញា ឆ្នាំ២០២០ ​ក្រសួងសុខាភិបាល​ប្រកាសថា ​​បានរកឃើញ​ករណីអ្នក​ឆ្លង​​ជំងឺ​កូវីដ​១៩ ១នាក់ ​ជាបុរសជនជាតិចិន​ អាយុ២៨​ឆ្នាំ ជាអ្នកធ្វើ​ដំណើរ​មកពីប្រទេស​ហ្វីលីពីន​ ដោយ​បន្ត​ជើង​ហោះហើរ​នៅប្រទេសកូរ៉េខាងត្បូង​ មក​ដល់​កម្ពុជា ថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ​២០២០​​​។

    គិតត្រឹមម៉ោង​០៧​និង០០​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ២០២០​ ស្ថាន​ភាព​ជំងឺ​កូវីដ​-១៩ ​នៅ​កម្ពុជា​រក​ឃើញអ្នកឆ្លងសរុប​២៧៧​នាក់ ​(ស្ត្រី៥៤​នាក់ និងបុរស២២៣​នាក់)​ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះ​ស្បើយសរុប​ទូទាំង​ប្រទេស​ មាន​ចំនួន​ ២៧៥នាក់ (ស្រី៥៤នាក់ និងបុរស២២១នាក់) និងអ្នកកំពុងសម្រាកព្យាបាល២នាក់ (មន្ទីរ​ពេទ្យ​ចាក់អង្រែ១នាក់ និង​​មន្ទីរ​ពេទ្យ​ខេត្តសៀមរាប១នាក)​។

    សូមបញ្ជាក់ថា​ ករណី​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩​ ម្នាក់​ គឺជាជនជាតិ​ចិន​អាយុ ៥៤​ឆ្នាំ​ ជាអ្នកធ្វើ​ដំណើរ​មកពីប្រទេស​ហ្វីលីពីន​ ដោយ​បន្ត​ជើង​ហោះហើរ​នៅប្រទេសកូរ៉េខាងត្បូង​ មក​ដល់​កម្ពុជា ថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ​២០២០ (ដោយសារ​របាំង​ភាសា​ក្រុមការងារ​មិនអាច​សាក​សួរ​ព័ត៌មាន​លម្អិត​ដូច​ជាអាសយដ្ឋាន​ជាដើមបាន​)​។ កត់​សម្គាល់ថា ជើង​ហោះ​ហើរ​នេះ​ មាន​អ្នក​ដំណើរ​សរុប​ចំនួន​ ១០២នាក់​ ។​ អ្នកដំណើរទាំងអស់នេះ ត្រូវ​បាន​ដាក់​ឲ្យធ្វើ​ចត្តាឡីស័ក ចំនួន​ ១៤​ ថ្ងៃ​ នៅទីតាំងចត្តាឡីស័កមួយចំនួន​ក្នុងរាជធានីភ្នំពេញ៕

    សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង