គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល ប្រកាសថា ថ្ងៃនេះមិនមានរកឃើញ​ករណីឆ្លងកូវីដ​ថ្មី និងមិនមានអ្នក​ជាសះស្បើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា ឆ្នាំ២០២០ ​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពីករណី​មិន​មាន​អ្នកជា​សះស្បើយ​អ្នក​ជំងឺ​កូវីដ​១៩ ​និង​មិន​មាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នោះ​ទេ​។

    គិតត្រឹមម៉ោង​០៧​និង០០​ព្រឹក​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ២០២០​ ស្ថាន​ភាព​ជំងឺ​កូវីដ​-១៩ ​នៅ​កម្ពុជា​រក​ឃើញអ្នកឆ្លងសរុប​២៧៤​នាក់ ​(ស្ត្រី៥៤​នាក់ និងបុរស២២០​នាក់)​ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះ​ស្បើយសរុប​ទូទាំង​ប្រទេស​ មាន​ចំនួន​ ២៦៦នាក់ (ស្រី៥៤នាក់ និងបុរស២១២នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋមានចំនួនសរុប០៨នាក់៖

    • នៅមណ្ឌល​សុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ ចំនួន​០៧នាក់ ជាបុរស
    • នៅមន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០១នាក់ ជាបុរស

    សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    ក្រសួងសុខាភិបាល ប្រកាស មិនមានរកឃើញករណីឆ្លងកូវីដថ្មី និងមិនមានអ្នកជាសះស្បើយ

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង