អ្នកលេងហ្វេសប៊ុកបានរំលេចចេញនូវរូបថតអនុស្សាវរីយ៍របស់សម្តេចតេជោ ហ៊ុន សែន ចុះមូលដ្ឋានជួបប្រជាពលរដ្ឋ និងរូបថតរបស់សម្តេចតេជោ អញ្ជើញទៅបំពេញបេសកកម្មនៅបរទេសជាច្រើនសន្លឹក គ្រាដែលប្រទេសទើបតែរំដោះចេញពីរបបប្រល័យពូជសាសន៍ ស្ថិតក្នុងស្ថានភាពលំបាក!
បើយោងតាមគណនីហ្វេសប៊ុកមានឈ្មោះ(Sin Sophea)បានសរសេរថា៖
-ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍកម្ពុជា បានប្រើពេលវេលា កម្លាំងពលំ បូជាសាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការភ្នែកម្ខាង និងបោះបង់ចោលភាពជាយុវវ័យ ដើម្បីដងទឹកមកស្រោចរំលត់ភ្លើងសង្គ្រាម ដែលបានឆាបឆេះលើដែនដីសុវណ្ណភូមិជាងបីទសវត្សរ៍
-បុរសខ្លាំងរូបនេះ បានធ្វើឱ្យមានការឯកភាពផ្ទៃក្នុង និងឯកភាពជាតិ ដោយប្រកាន់ទ្រឹស្តី និងទិសស្លោក”គ្មានបរទេសណាស្រលាញ់ខ្មែរ ជាងខ្មែរឡើយ”
-ខ្មែរក្នុងប្រទេស និងខ្មែររស់នៅក្រៅប្រទេស គឺជាខ្មែរតែមួយ
-សម្តេចតេជោ ហ៊ុន សែន មានរូបថតអនុស្សាវរីយ៍ជាច្រើន ពោលគឺរូបថតអនុស្សាវរីយ៍ពីអតីតកាលរបស់សម្តេចតេជោ ក្នុងពេលប្រទេសជាតិកំពុងមានស្ថានភាពលំបាក តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋកម្ពុជាច្រើនលើសលុប
-បុព្វហេតុគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន គឺដើម្បីជាតិមាតុភូមិ