ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣០៣នាក់ សុទ្ធជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៣០៣នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈអ្នកជំងឺចំនួន ២៣៩នាក់បានជាសះស្បើយ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៧៧៤៧នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២៧៩៤នាក់ និងមានករណីស្លាប់ ៥៤នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង