គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        ទេយ្យទាន​សម្ដេចតេជោ​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ បានបន្ត​ប្រគេនដល់វត្តចំនួន​ ២២​ នៅរាជធានីភ្នំពេញ​

        ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១​ |
        ទេយ្យទាន​សម្ដេចតេជោ​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ បានបន្ត​ប្រគេនដល់វត្តចំនួន​ ២២​ នៅរាជធានីភ្នំពេញ​ ទេយ្យទាន​សម្ដេចតេជោ​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ បានបន្ត​ប្រគេនដល់វត្តចំនួន​ ២២​ នៅរាជធានីភ្នំពេញ​

        ភ្នំពេញ៖ ទេយ្យទានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានជាអង្ករ និង​គ្រឿង​ឧបភោគបរិភោគ ជាច្រើនមុខ ត្រូវបានបន្តប្រគេនដល់វត្តចំនួន២២ ទៀត​នៅ​រាជ​ធានី​ភ្នំពេញ​ ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២១នេះ។

        វត្តចំនួន២៤ ដែល​ទទួល​បាន​ទេយ្យ​ទាន​នា​ពេលនេះស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំនួន​៦​ មាន​ខណ្ឌ​ចំការ​មន ៤វត្ត​ ,ខណ្ឌ៧មករា ៣វត្ត ,ខណ្ឌបឹងកេងកង ១វត្ត, ខណ្ឌដូនពេញ ៥, ខណ្ឌសែនសុខ ៦វត្ត និង​ខណ្ឌ​ឫស្សី​កែវ ​ចំនួន៥វត្ត​ ហើយ​នៅ​ថ្ងៃ​ស្អែក​ក្រុម​ការងារ​ នឹង​បន្ត​ប្រគេន​ដល់ វត្តមួយ​ចំនួន​ទៀតដែ​​ល មិនទាន់បានប្រគេនឱ្យគ្រប់ចំនួនគោលដៅ១៤២វត្ត ក្នុងរាជធានីភ្នំពេញ។

        សម្រាប់អំណោយជាទេយ្យទាន ក្នុង១វត្តៗទទួលបាន៖

        ១-អង្ករចំនួន១តោន

        ២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស

        ៣-មីជាតិចំនួន២០កេស

        ៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)

        ៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)

        ៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)

        ៧-តែចំនួន២គីឡូក្រាម

        ៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម)

        ៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)

        ១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)

        ១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)

        អត្ថបទទាក់ទង