ព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយ ដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ។
ព្រះរាជអំណោយត្រូវបានប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តាមរយៈ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង រួមមាន៖ អង្ករចំនួន ១០៥តោន មីចំនួន ៤.៣០០កេសតូច ត្រីខចំនួន ៤.៣០០យួរ ទឹកសុទ្ធ ចំនួន ៦៥០កេស និងម៉ាស់ចំនួន ១២.០០០បន្ទះ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង