គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ព្រះមហាក្សត្រកម្ពុជា ទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋជូន ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

    ព្រះមហាក្សត្រកម្ពុជា ទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋជូន ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២​ |

    តបតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រខាងកើត ទទួលបាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋ និងប្រោសព្រះរាជទាន នូវព្រះរាជសវនាការដ៏វិសេសវិសាល ជូនឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ទីម័រខាងកើត និងគណៈប្រតិភូ ដែលប្រព្រឹត្តទៅនៅក្នុង ព្រះទីនាំង ទេវាវិនិឆ្ឋ័យ ព្រះបរមរាជវាំង។

    ព្រះរាជសារ ព្រះមហាក្សត្រ បើកបវេសនកាល នៃរដ្ឋសភាសម័យប្រជុំលើកទី៨ នីតិកាលទី៦

    ព្រះរាជសារ ព្រះមហាក្សត្រ បើកបវេសនកាល នៃរដ្ឋសភាសម័យប្រជុំលើកទី៨ នីតិកាលទី៦

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២​ |

    ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បង្កើតសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ”

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បង្កើតសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២​ |

    ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បង្កើតសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ក្នុងគោលដៅធានានិរន្តរភាព នៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធទ្ធភាពព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។

    ព្រះមហាក្សត្រ រាជានុញ្ញាតឲ្យទីប្រឹក្សារដ្ឋចិន ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ​ព្រះបរមរាជវាំង

    ព្រះមហាក្សត្រ រាជានុញ្ញាតឲ្យទីប្រឹក្សារដ្ឋចិន ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ​ព្រះបរមរាជវាំង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជា​រដ្ឋមន្ត្រី​ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ​ព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈ​ប្រតិភូ​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ពីថ្ងៃទី២ ដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

    ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន

    ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេស្តេចសព្វព្រះរាជហឫទ័យ យាងព្រះរាជដំណើរតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

    ព្រះករុណា ព្រះមហាក្សត្រ យាងចូលរួមមហាសន្និបាតអង្គការយូណេស្កូ នៅប្រទេសបារាំង

    ព្រះករុណា ព្រះមហាក្សត្រ យាងចូលរួមមហាសន្និបាតអង្គការយូណេស្កូ នៅប្រទេសបារាំង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

    ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

    ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ និងជ្រាលជ្រៅបំផុត ជូនឯកឧត្តម ស៊ី ជិនពីន ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី ៧២ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។

    ព្រះករុណា ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន​៧រូប

    ព្រះករុណា ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន​៧រូប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែង និងផ្ទេរភារកិច្ច អភិបាលខេត្តចំនួន ៧រូប។

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១​ |

    ព្រះរាជក្រិត្យស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈឡាយព្រះហស្ថដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៧មិថុនា ឆ្នាំ២០២១ សរសេរជាអក្សរកាត់ថា “គ.ករ” ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

    ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ប្រោសព្រះរាជ​ទាន​ព្រះរាជអំណោយ​ ដល់​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​តំបន់​ក្រហម​ នៃរាជធានីភ្នំពេញ​

    ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ប្រោសព្រះរាជ​ទាន​ព្រះរាជអំណោយ​ ដល់​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​តំបន់​ក្រហម​ នៃរាជធានីភ្នំពេញ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ព្រះ​ករុណាព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ និងស​ម្ដេច​ព្រះម​ហាក្សត្រី ​ព្រះវររា​ជមាតាជាតិ​ខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត​ បាន​ប្រោស​ព្រះរាជ​ទានព្រះរាជអំណោយ​ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់ពលរដ្ឋ​ស្ថិត​នៅក្នុង​តំបន់​ក្រហម​ នៃរាជធានីភ្នំពេញ។