គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់​ផ្ទះ​ជូន​សមាជិក​ សមាគមអតីត​យុទ្ធ​ជន​កម្ពុជា​​ ខេត្តបន្ទាយមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០​ |
    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់​ផ្ទះ​ជូន​សមាជិក​ សមាគមអតីត​យុទ្ធ​ជន​កម្ពុជា​​ ខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់​ផ្ទះ​ជូន​សមាជិក​ សមាគមអតីត​យុទ្ធ​ជន​កម្ពុជា​​ ខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ​៖ នៅថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០២០ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អ​គ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​បាន​ប្រគល់​ផ្ទះ​ជូន​សមាជិក​ សមាគម​អតីតយុ​ទ្ធជនកម្ពុជា ​ខេត្ត​បន្ទាយមាន​ជ័យ​។

    ឯកឧត្ដម​មាន​ប្រសាសន៍ថា​ ការ​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធជន​នេះ គឺបាន​អនុវត្ត​ជា​ច្រើន​មក​ហើយ ​និង​កំពុងបន្ត​សាងស​ង់​ជា​បន្ត​បន្ទាប់​តប​ទៅ​នឹង​តម្រូវ​ការ​នៅ​ទូទាំង​ប្រទេស ។ ឯកឧត្ដម​បន្តថា​ សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ​និង​ជាប្រ​ធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​តែង​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​អតីត​យុទ្ធជន​តាម​គ្រប់​រូបភាព​។ យ៉ាង​ណាក៏ដោយ​ ការប្រគល់​ផ្ទះ​គ្រាន់​តែ​ជាម​​ធ្យោបាយ​មួយ​ប៉ុណ្ណោះ ​លើស​ពី​នេះ​គឺ​នៅមាន​គោលការណ៍ ​និង​យន្តការ​ជា​ច្រើនផ្សេងៗ​ទៀត ​ដែល​សម្តេច​បាន​ខិត​ខំ​សម្រេច​បាន​សម្រាប់​អតីត​យុទ្ធជន ​ជាអា​ទិ៍ ការដំឡើង​ប្រាក់បៀ​វត្ស​ ព្រម​ទាំង​ការ​ជួយ​ទំនុកប​ម្រុង​ផ្សេងទៀត​​។

    ឯកឧត្ដម​​បាន​ពាំ​នាំ​នូវកា​រ​ផ្តាំ​ផ្ញើ​ការ​សាក​សួរ​សុខទុក្ខ និង​​ថ្លែង​អំណរគុណ​របស់​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី ​ជូន​ដល់​អ៊ុំ​ពូ​មីង​អតីត​យុទ្ធជន​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​លះបង់​ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ​ជាពិសេស​ការ​បង្ក​លក្ខ​ណៈទុ​ក​ឱ្យកូន​ចៅ​ជំនាន់ក្រោ​យ ​ទាំង​ជំនាន់នេះ និង​ទៅ​អនាគត ​បាន​រស់​នៅ​យ៉ាងមានសេចក្តីសុ​ខ​នៅក្នុ​ង​សុខស​ន្តិភាព ​មាន​ឱកាស​រៀនសូត្រ​ មាន​ឱកាស​ទទួល​បាន​ការងារ​ធ្វើ ​ជួយ​គ្រួសារ ជួ​យ​សង្គម​ជាតិ ​ដែល​អាច​ចាត់​ទុក​បាន​ថា ជោ​គជ័យរបស់​ប្រទេស​ជាតិ​ និង​ប្រជាជន​យើងទាំ​ង​អស់​គ្នា ហើយពិ​តជាស័​ក្តិស​ម​នឹង​ការ​លះប​ង់​របស់​អ៊ុំ​ពូមីង​យ៉ាង​ពិតប្រាកដ​។ ​

    ឯកឧត្ដម​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​ សមាគម​អតី​តយុទ្ធជ​ន​កម្ពុជា​ថ្នា​ក់ខេត្ត​ ថ្នាក់​ស្រុក​ និងថ្នាក់ឃុំ ក៏ដូចជា មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន យោធភូមិភាគទី៥ តំប​ន់​ប្រតិបត្តិការ​សឹករ​ង​ខេត្ត ​ស្នងការ​នគរបាល​ខេត្ត ​ព្រម​ទាំង​សប្បុរស​ជន ​ដែល​បាន​យកចិ​ត្ត​ទុក​ដាក់ ​និង​រួម​គ្នាអ​នុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ និង​របស់​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី ​ដើម្បី​ជួយ​ដល់​អតី​តយុទ្ធជ​នរ​បស់​យើង​ ជា​បន្តបន្ទាប់​ និ​ង​ជា​ប់​ជា​ប្រចាំ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង