គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ប្រកាសទាត់ចោលទាំងស្រុងនូវសេចក្ដីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន ដែលថាការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ ចូលដីកម្ពុជា៥០០ម៉ែត្

    ដោយ៖ វណ្ណ សុផាន់ណា​​ | ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០​ |
    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ប្រកាសទាត់ចោលទាំងស្រុងនូវសេចក្ដីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន ដែលថាការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ ចូលដីកម្ពុជា៥០០ម៉ែត្ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ប្រកាសទាត់ចោលទាំងស្រុងនូវសេចក្ដីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន ដែលថាការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ ចូលដីកម្ពុជា៥០០ម៉ែត្

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវសេចក្ដីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា និងគូកន ដែលថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ ចូលដីកម្ពុជា៥០០ម៉ែត្រ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានចាត់ទុកថា សេចក្ដីថ្លែងការណ៍របស់ លោក រ៉ុង ឈុន ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។

    ប្រតិកម្មរបស់ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការចោទប្រកាន់ថា «ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឱ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីយួនជាច្រើនរយហិចតា ហើយបើគិតពីបន្ទាត់ព្រំដែនចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល៥០០ ម៉ែត្រក្នុងដីកម្ពុជា…. ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្ដងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ ៣ គីឡូម៉ែត្របច្ចុប្បន្ននេះ និងថា អាជ្ញាធរយួនបានមកចូលរួមបណ្ដេញ និងរុញច្រានប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង ២០០ម៉ែត្រក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរមិនបានទប់ស្កាត់ ចំពោះទង្វើអាជ្ញាធរយួនធ្វើមកលើពលរដ្ឋរង គ្រោះនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ»។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានសេចក្តីថ្លែងការណ៍នេះបានប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល អំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើឱ្យប្រជា ពលរដ្ឋបាត់បង់ដីស្រែចម្ការនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

    គណៈកម្មាធិការកិច្ចការព្រំដែនបានបញ្ជាក់ទៀត ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ បំផ្លើសពីការពិត និងមានការឃុបឃិតដោយ ចេតនាជាមួយជនខិតខូចដែលបានអះអាងថា ជាដីកេរដូនតារបស់ខ្លួនជាយូរមកហើយនោះ និងថា គណៈកម្មាធិការព្រំដែនកម្ពុជា និងយួន បានស្នើសុំឱ្យពលរដ្ឋផ្អាកការបង្កបង្កើនផលលើដីនោះ ជាបណ្ដោះ អាសន្នសិន រង់ចាំការបោះបង្គោលរួចរាល់សិនទើបឱ្យពួកគាត់ធ្វើស្រែចម្ការលើដីនោះវិញ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមធ្វើការបដិសេធចោលទាំងស្រុងនូវព័ត៌មានក្លែងបន្លំ និងបំភ្លៃការពិត ទាំងនេះ ដោយហេតុថា៖

    ១) ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ពុំបានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះទេ និងពុំមានអាជ្ញាធរវៀតណាម ចូលមករុញច្រានពលរដ្ឋខ្មែរមិនឱ្យដាំដុះក្នុងដីខ្មែរប្រមាណ ២០០ម៉ែត្រ នោះទេ។ ពាក់ព័ន្ធនឹង ករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរ ក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

    ២) ការអះអាងថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា បានស្នើសុំឱ្យពលរដ្ឋខ្មែរផ្អាកការបង្ក បង្កើនផលលើដីនោះជាបណ្ដោះអាសន្ន រង់ចាំការបោះបង្គោលរួចរាល់សិន ទើបឱ្យពួកគាត់ធ្វើ ស្រែចម្ការលើដីនោះវិញ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមធ្វើការបដិសេធ ចោលទាំងស្រុងនូវការប្រឌិតព័ត៌មានក្លែងក្លាយនេះ។ ជាគោលការណ៍ក្នុងការធ្វើព្រំដែន រាជ- រដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងរក្សាទុកដីឱ្យពលរដ្ឋខ្មែរដែលបាន និងកំពុងគ្រប់គ្រងអាស្រ័យផលទាំងនោះ ឱ្យបន្តការគ្រប់គ្រងនិងកាន់កាប់បង្កបង្កើនផលដដែល។ រាជរដ្ឋាភិបាលគ្មានគោលការណ៍សងដីឱ្យពលរដ្ឋវិញក្រោយការបោះបង្គោលព្រំដែន ដូចការលើក ឡើងរបស់ជនខិលខូចនោះឡើយ។

    សូមអានសេចក្តីប្រកាសរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ខាងក្រោមនេះ៖

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង