គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ «បាតុកម្មខុសកាលៈទេសៈ ដើម្បីទាមទារខុសរឿង គឺជាផែនការទុច្ចរិតដើម្បីបំផ្លាញភាពសុខសាន្តនៃ សង្គមខ្មែរ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០​ |
    លិខិតមិត្តអ្នកអាន៖ «បាតុកម្មខុសកាលៈទេសៈ ដើម្បីទាមទារខុសរឿង គឺជាផែនការទុច្ចរិតដើម្បីបំផ្លាញភាពសុខសាន្តនៃ សង្គមខ្មែរ» លិខិតមិត្តអ្នកអាន៖ «បាតុកម្មខុសកាលៈទេសៈ ដើម្បីទាមទារខុសរឿង គឺជាផែនការទុច្ចរិតដើម្បីបំផ្លាញភាពសុខសាន្តនៃ សង្គមខ្មែរ»

    ខណៈ​ពេលដែ​ល​ ប្រជាពល​រដ្ឋកំពុង​ត្រៀម​ប្រារព្ធ​ពិធី​កាន់​បិណ្ឌតា​ម​ប្រពៃណី​ព្រះ​ពុ​ទ្ធ​សាសនា ដោយ​ភ្ជាប់​ជា​មួយ​វិធាន​ការ​ការពារ​កូវីដ​ ១៩ ​យ៉ាង​ខ្ជាប់​ខ្ជួន​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ ស្រាប់​តែ​មាន​មនុស្ស​មួយ​ក្រុម​តូច​ បែរ​ជា​ចង់​យក​ថ្ងៃ​កាន់​បិណ្ឌ​ដើម្បី​ធ្វើបា​តុកម្ម​រយៈ​ពេល​វែង​ទៅ​វិញ​។

    ​ប្រសិន​បើ​យើង​ក្រឡេក​មើល​កម្ម​វត្ថុ​នៃកា​រ​សុំធ្វើ​បាតុកម្ម​របស់​ពួក​គេវិ​ញ​ គឺ ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ឲ្យដោះ​លែង​លោក​ រ៉ុង ឈុន​ និង​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ​ ញុះញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​ពាក់​ព័ន្ធ​នឹងការ​ បំភ្លើស​មួល​បង្កាច់​រឿង​ព្រំដែន​ និង​បញ្ហា​មួយ​ចំនួន​ទៀត​។

    ក្រុម​នេះ​បាន​ហៅ​ការ​ចាប់​ខ្លួន​ទាំង​នោះ​ថា​ជា​រឿង​អយុត្តិធម៌​ និង​ជា​ការ​បំពាន​សិទ្ធិ​មនុស្ស​។​ ប៉ុន្តែ​ តាម​ការ​ពិត​ គឺ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ដែល​ត្រូវ​បាន​អាជ្ញាធរ ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ នោះទេ​ដែល​ជាអ្ន​ក​ រំលោភ​ច្បាប់ ​ជា​អ្នក​ចង់​បំផ្លាញ​ភាព​សុខសាន្ត​ របស់ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ញុះ​ញង់​ឲ្យ​មាន​ជម្លោះដែល​អាច​ឈាន​ដល់​ភាព​វឹក​វរ​ក្នុង​សង្គម​ បង្ក​អរិភាព​ជា​មួយ​ប្រទេសជិត​ ខាង​ដែល​ជា​ឈ្នាន​ផ្ទុះ​អោយ​មាន​ជម្លោះ​ប្រដាប់​អាវុធ​។

    មានហេ​តុផល​សំខាន់​ៗ​មួយ​ចំនួន​ដូចខាង​ក្រោម​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​ដើ​ម្បី​ឆ្លុះបញ្ចាំង​ពី​គោល​បំណង​ទុច្ចរិត​របស់​ក្រុមជ្រុ​លនិយម​នេះ៖​

    ទី១៖ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន ​បាន​ខិតខំ​យក​ចិត្តទុក​ដាក់​ បោះប​ង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ដើម្បី​ធ្វើ​របង​ការពារ​ផ្ទៃ​ដី​ខ្មែរ​ ១៨១ ០៣៥ កីឡូម៉ែត្រ​ក្រឡា​ឲ្យ​បាន​គង់វង្ស។ ​ប៉ុន្តែ​ក្រុម​ជ្រុល​និយម​ប្រកាន់​ពូជ​ សាសន៍​ដែល​តាំង​ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ ​ស្រឡាញ់​ទឹកដី​ បែរ​ជា​ចង់​បង្ក​ទំនាស់​ដើម្បី​បង្អាក់​កិច្ច​ការងារ​បោះ​បង្គោល​ព្រំដែន​ទៅ​វិញ​តាម​រយៈ​ការ​ដើ​រ​ញុះញង់​ថា ​ខ្មែរ​បាត់​ដី​ទាំង​ដែល​ខ្លួន​មិន​យល់​អំពី​ការងារ​បោះបង្គោល​ព្រំដែន​ និង​មិន​ចេះមើល​ផែនទី​ផង​។

    ទី២៖ កន្លង​មក​ថ្មី​ៗនេះ​ ការ​ស្ទង់​មតិ​របស់​អង្គការ​ខុមហ្វ្រែល​ដែល ​មាន​និន្នការ​ប្រឆាំង​រដ្ឋាភិបាល​ បាន​បង្ហាញ​ថា ​ប្រជាពលរដ្ឋ​ខ្មែរ ​៧៩% ​ដែល​បាន​ចូល​រួម​ស្ទង់​មតិបា​ន​អះអា​ង​ថា ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើលោ​ក​

    រ៉ុង​ ឈុន​ និង​បុគ្គលមួយចំ​នួន​នោះ ​គឺ​ជារឿង​ត្រឹម​ត្រូវ​ និង​មិន​បំពាន​សិទ្ធិ​មនុស្ស​ទេ​។ ​មាន​តែ​ ២១% ​ប៉ុណ្ណោះ​ដែល​អះអាង​ថា ​ចំណាត់​ការ​នោះ​បំពាន​សិទ្ធិមនុស្ស​។ លទ្ធ​ផល​ស្ទង់​មតិ​នេះ​ពិត​ជា​បាន​បញ្ជាក់​ថា ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​លើស​លប់​គាំទ្រ​ចំណាត់​ការរបស់​រដ្ឋាភិបាល​ប្រឆាំង​ជាមួយជន​ជ្រុល​និយម​មួយ​ចំនួន​ដែល​ចូល​ចិត្ត​បង្កព្យុះ​ភ្លៀង​ និង​បំផ្លាញ​ជាតិ​ខ្លួន​ឯង​។

    ទី៣៖ សហគមន៍​អន្តរជាតិ​ដែល​កំពុង​ប្រឆាំង​កាន់តែ​ខ្លាំង​ឡើង​ទៅ​នឹង​ការ​ស្អប់​ខ្ពើម​ពូជសាសន៍​មិន​គាំទ្រ​ទង្វើទាំ​ង​ឡាយ​ណា​ដែល​ជាកា​រ​ញុះញ​ង់​ឲ្យមា​នការ​ រើស​អើង​ពូជសាសន៍​ឡើយ​ទោះ​ជា​ក្នុង​ទម្រ​ង់ណា​មួយ​ក៏​ដោយ​។​ ដូច្នេះ​ហើយ​បាន​​ជា​សហគមន៍​អន្តរជាតិ​ និង​បណ្តា​ប្រទេស​ជា មិត្ត​កម្ពុជា​ទាំង​អស់​នៅ​តែ​កៀក​ស្មា​ជា​មួយ​រដ្ឋាភិបាល​ ភ្នំពេញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ ​កូវីដ​ ១៩ ក៏​ដូច​ជា​ដើម្បី​រក្សា​ស្ថិរភាព​សង្គម​ និង​ដើម្បី​ស្តារ ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​ពេល​កូវីដ​រលត់​រលា​យ​ទៅ​នៅ​ពេល​ខាង​មុខ​។

    ទី៤៖ ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន​ សែន​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការប​ង្កា ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩ ចូលក្នុងសហគមន៍។ វិធានការនានាត្រូវ​បាន​ដាក់​ចេញ​ជាពិសេស​ក្នុងពេល​មាន​ពិធី​បុណ្យ​ធំ​ៗ​ដូចជា​បុណ្យ​កាន់​បិណ្ឌ ​និង​ភ្ជុំបិណ្ឌ​នេះ​ជាដើ​ម​ពី​ព្រោះវា​ជាពេ​ល​វេលា​ដែល​មនុស្ស​ជួប​ជុំ គ្នា​ដែល​ងាយ​នឹង​ឆ្លងកូវីដ​ ១៩។

    ទី៥៖​ រដូវកាន់​បិណ្ឌ​នេះ​គឺ​ជា ​ពេល​វេលា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​កាន់​ព្រះពុ​ទ្ធ​សាសនាត្រូ​វ​ការ​ភាព​ស្ងប់​ស្ងាត់ ​និង​សប្បាយ​រីករាយ​ដើម្បី​ភាព​ជ្រះថ្លាក្នុ​ង​ការធ្វើ​បុណ្យទាន។ ពិធី​បុណ្យកាន់​បិណ្ឌ ​និងភ្ជុំបិណ្ឌ​គឺ​ជា ​ពិធី​បុណ្យ​ដ៏​ធំ​មួយ​សម្រាប់​ការ​ជួប​ជុំគ្រួសារ​ខ្មែរ​។ ​មាន​តែ​ពួក ទមិឡ​ឥត​សាសនា​ទេ​ដែល​យក​ឱកាស​នេះ​ទៅប​ង្ក​បញ្ហា​អុក​ឡុក ​បង្ក​អនាធិបតេយ្យដើ​ម្បី​តែ​ មហិច្ឆតា​នយោបាយ​របស់​ខ្លួន​។

    ដូច្នេះ ​ការ​សុំ​ធ្វើ​បាតុ​កម្ម​ក្នុង​កាលៈ​ទេសៈ​បែប​នេះ​គឺ​បាន​ បង្ហា​ញ​ពី​ចេតនា​ទុច្ចរិត​យ៉ាង​ច្បាស់​ក្រឡែត​ក្នុង​ការ​បំផ្លាញ​ភាព​សុខ​សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុ​ង​កំឡុ​ងពេ​ល​បុណ្យ​ភ្ជុំបិណ្ឌ​ផង​ និងប្រឆាំង​ជាមួយ​វិធានការ​ ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​កូវីដ​ ១៩​ផង​។ ​អំពើ​បែប​នេះ​មិន​គួរ​ត្រូវ​ បាន​អត់​ឱ​ន​អោយ​ឡើយ​។

    ក្នុងកាលៈទេសៈបច្ចុប្បន្ន ការរក្សាជីវិតឲ្យបានរស់រួចផុតពីកូវីដ ១៩ និង​ការរ​ក្សា​ស្ថិ​រភាព​សង្គម សេដ្ឋកិច្ច​ និង​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពីការ​បំផ្លាញ​ដោយ​សារ​កូវីដ ១៩ ត្រូវបាន​គេចាត់ទុក​ជាអាទិភាព​ខ្ពស់បំផុត​សម្រាប់​ប្រទេស​នីមួយៗ​ក៏ដូច​ជា​សម្រាប់​ពលរដ្ឋម្នាក់​ៗ​។

    ក្នុង​ន័យ​នេះ ​ចំណាត់​ការ​ទៅ​លើ​ជន​ណាដែ​ល​ប៉ុន​ប៉ង​បំផ្លាញ​ភាព​សុខសាន្ត​របស់​ពលរដ្ឋ និង​បំពាន​ទៅ​លើ​វិធានការ​ប្រឆាំង​កូវីដ​ ១៩ ​ក៏​ជា​ចំណាត់​ការ​ជា​អាទិភាព​មួយ​ ដោយ​ចៀស​មិន​ផុត​ដែរ​។

    ចំណាត់​ការ​នេះ​ពិត​ជា​ទទួល ​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ភាគ​ច្រើន​លើស​លប់​ដែល​ប្រាថ្នា​ចង់​ឃើញ​ ប្រទេស​ជាតិ​មាន​សន្តិភាព,​ ភាព​ស្ងប់សុខ ​និង​ចៀស​ផុត​ពី​កូវីដ ១៩​។ ការ​ធ្វើ​បាតុ​កម្ម​ណា​មួយ​ សំដៅទា​ម​ទារ​ឲ្យ​ដោះលែង​ជន​ជ្រុលនិយម​ទាំង​នោះ​គឺ​ជា​ ទង្វើប្រឆាំង​នឹង​ឆន្ទៈរបស់​ពលរដ្ឋ​ខ្មែរ​។

    ដូច្នេះ ​អាជ្ញាធរ​មិនគួ​រ​បណ្តែត​ បណ្តោយ​ឲ្យជ​ន​ជ្រុល​និយម​មួយ​ក្តាប់​តូច​ក្រឡុក​សភាពការណ៍​ក្នុង​ប្រទេស​ក្នុង​ស្ថានភាព​ដ៏​លំបាក​ នេះ​ឡើយ​។

    យើងជា​ប្រជាពលរ​ដ្ឋខ្មែរ ​សូម​គាំទ្រ​ចំណាត់​ការ​នានា​របស់​អាជ្ញាធរ​ដើម្បី​ការពារ​សុខ​ សន្តិភាព​ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ និង​សូម​ថ្កោល​ទោស​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ប៉ុន​ប៉ង​ឆ្លៀត​ឱកាស​ជាន់​ពន្លិច​ជាតិ​ខ្លួន​ឯង​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ប្រឈម​មុខ​ដោះស្រា​យ​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​កូវីដ ១៩។ ការធ្វើបាតុកម្ម​ខុស​កាលៈទេសៈ ​ដើម្បី​ទាម​ទារខុស​រឿង​បែ​ប​នេះ ​គឺជា​របៀបវា​រៈ​ នយោបាយ​ដ៏​ខ្មៅង​ងឹត​ដែល​មិន​ត្រូវ​អត់​ឱន​អោយ​បាន​ឡើយ៕​

    ដោយ: អ្នកនយោបាយតុកាហ្វេ

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង