គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបដិសេធការសន្និដ្ឋានខុសឆ្គងរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០​ |
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបដិសេធការសន្និដ្ឋានខុសឆ្គងរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបដិសេធការសន្និដ្ឋានខុសឆ្គងរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ

    ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បាន​បដិសេធ​ទាំង​ស្រុង​នូវ​ការ​សន្និដ្ឋាន​ខុស​ឆ្គង​ និង​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​របស់​លោក​ស្រី Ravina Shamdasani អ្នក​នាំ​ពាក្យ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ពាក់ព័ន្ធ​នឹងការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ដែល​សំដៅ​ការពារ​ពលរដ្ឋ​គោរព​ច្បាប់​ និង​ធានា​សន្តិភាព​ សណ្តាប់​ធ្នាប់​សង្គម​ និង​សុខភាព​សាធារណៈ​ សម្រាប់​មនុ​ស្ស​គ្រប់​រូប​។ នេះ​បើយោ​ងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍ ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១១​ ខែក​ញ្ញា ​ឆ្នាំ​២០២០​។

    ក្នុងសេចក្ដីប្រកាសព័ត៌មានដដែរឲ្យដឹង​ថា ​ការ​អនុវត្ត​សេរីភាព​បញ្ចេញ​មតិ បង្កើត​សមាគម ​និង​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី ​ត្រូវបា​ន​គេយល់​ដឹង​ជា ទូទៅ​យ៉ាង​ច្បាស់​ថា ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ករណី​យកិច្ច​ការ​ទទួល​ខុស​ត្រូវ​ពិសេស ​និង​ដែនកំណត់ ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ ដូច​បាន​គូស​បញ្ជាក់​នៅ​ក្នុង​មាត្រា២​៩ ​(២) នៃ​សេចក្តីថ្លែង​ការណ៍​ជា​សាកល​ស្តីពី​សិទ្ធិ​មនុស្ស​ និង​មាត្រា១៩(៣) ២១ និង២២ (២) នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី ​សិទ្ធិពលរដ្ឋ​ និង នយោបាយ​។ ដូច​គ្នា​នេះ​ដែរ​ មាត្រា៣១ នៃរដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ក៏បាន​គូស​បញ្ជាក់ ​យ៉ាង​ច្បាស់​ថា ​ការ​ប្រើប្រាស់​សិទ្ធិ​ និង​សេរីភាព​ខាង​លើ ​គឺ​ត្រូវ​តែ​អនុលោម​ទៅ​តាម​ច្បាប់​។ ដូ​ច្នេះ​ ការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​មាន​ភារៈកិច្ច​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ ​អំពី​កាតព្វកិ​ច្ច​ដូច​បាន​រៀប​រាប់​ខាង​លើ ​នៅ​ក្នុង​បទ​អធិប្បាយ​របស់​ខ្លួន​។

    លោក​ស្រី​អ្នក​នាំ​ពាក្យ​ហាក់​មាន​បំណង​មិន​ស្វែង​រក​ព័ត៌​មាន​លម្អិត​ និង​ផ្ទៀងផ្ទាត់​អោយ​បាន​ត្រឹមត្រូវ ​ព្រម​ទាំង​មិន​ជ្រើស​រើស​កិច្ច​សន្ទនា​ជា​មួយ​នឹង​រដ្ឋ ​ក្នុង​ការ​វាយ​តម្លៃ​ស្ថានភា​ព​សិទ្ធិ​មនុស្ស នៅកម្ពុជា។​ ការ​ជ្រើស​រើស​វិធី​សាស្រ្ត​បែប​នេះ ​គឺផ្ទុយ​នឹង​គោលការណ៍​ណែនាំ​នៃ​ភាព​មិន​លម្អៀង​សត្យា​នុម័ត​ និង​ការ​មិនជ្រើ​ស​រើស​តែ​មួយ​ជ្រុង ​នៅពេ​ល​ពិចារណា​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​៕

    ពាក្យគន្លឹះទាក់ទង