គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ថា នៅព្រឹកនេះ ខ្ញុំបានទទួលការចូលជួបសម្តែងការគួរសម របស់លោក Khaled KHIARI ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសមកបំពេញបេសកកម្មនៅកម្ពុជា។ ប្រធានបទការពិភាក្សារបស់យើងមានដូចជា ដំណើរអភិវឌ្ឍន៍របស់កម្ពុជា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា តួនាទី និងការចូលរួមចំណែករបស់យើងក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។

    ឯកឧត្តម ប្រាក់ សុខុន បន្តថា នៅក្នុងជំនួបនោះ លោក KHIARI បានកោតសរសើរយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។ យើងក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការស្តារឡើងវិញដែលយកចិត្តទុកដាក់លើបរិស្ថានក្រោយជំងឺកូវីដ-១៩ និងបន្តលើកកម្ពស់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព៕ ប្រភព៖ វិទ្យុបាយ័ន

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង