គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វ៉ាក់សាំង Astra Zeneca ចំនួន ៣២៤,០០០ដូស ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានមកដល់កម្ពុជាហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    វ៉ាក់សាំង Astra Zeneca ចំនួន ៣២៤,០០០ដូស ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានមកដល់កម្ពុជាហើយ វ៉ាក់សាំង Astra Zeneca ចំនួន ៣២៤,០០០ដូស ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានមកដល់កម្ពុជាហើយ

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ។ ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ ជាលើកទី៣ហើយ។

    សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈកូវ៉ាក់ផងដែរ។

    កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយឈានមុនគេក្នុងតំបន់អាស៊ាន ដែលទទួលជោគជ័យខ្លាំងលើផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ៕

    ចាត់ទុកថា ជាប្រទេសមួយឈានមុនគេក្នុងតំបន់អាស៊ាន ដែលទទួលជោគជ័យខ្លាំងលើផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ៕
    បញ្ចេញមតិ
    ពាក្យគន្លឹះទាក់ទង