គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Astra Zeneca ចំនួនជាង ៥២ម៉ឺនដូសទៀតពីប្រទេសហុងគ្រី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២​ |
    កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Astra Zeneca ចំនួនជាង ៥២ម៉ឺនដូសទៀតពីប្រទេសហុងគ្រី កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Astra Zeneca ចំនួនជាង ៥២ម៉ឺនដូសទៀតពីប្រទេសហុងគ្រី

    ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួន ៥២៣,១០០ដូសទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី។ នេះបើតាមការឲ្យដឹងពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

    លោកជំទាវរដ្ឋលេខាធិការមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ជំនួយប្រទេសហុងគ្រី ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជា តាមជើងយន្តហោះ តួគី (TK ៦២៦៦)។ ដោយឡែកកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងផ្លូវការ នឹងប្រារព្ធធ្វើឡើង​នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។

    រហូតមក​ដល់ពេលនេះ​ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ទាំង​ការបញ្ជាទិញ​ និង​ជំនួយ​សរុប​ប្រហែល​ជាង​៤៣​លាន៥០ម៉ឺន​ដូ​ស​ហើយ​ រួមទាំង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Astra Zeneca ចំនួន​ជាង៥២​ម៉ឺន​ដូ​ស​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល ​និង​ប្រជាជន​ប៉ូហុងគ្រី​ដែល​នឹង​ដឹក​មកដល់​កម្ពុជា​នៅ​យប់​នេះ​ផងដែរ​។ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសសរុបចំនួន ១៤,៧៥៧,២០៥នាក់៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង