គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ច​កងពលតូច​ឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២​ |
    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ច​កងពលតូច​ឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ច​កងពលតូច​ឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន

    (អ៊ីជីហ្គាយ៉ា និង ហ្វូជី)៖ នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្ថែមលើជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុន  ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូអញ្ជើញ ទស្សនកិច្ច នៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ដើម្បីសិក្សាស្វែងយល់ ដកបទ ពិសោធន៍ ព្រមទាំងលទ្ធភាពក្នងការបង្កើតកិច្ចសហប្រតិបត្តិការ។ ជាមួយគ្នានោះ  គណៈប្រតិភូក៏បានអញ្ជើញស្តាប់បទបង្ហាញអំពីអង្គភាពទស្សនាការសម្តែងលោតឆត្រយោងការ ហ្វឹកហ្វឺនបាញ់គ្រាប់ពិតពីរថក្រោះ និងការដាក់តាំងយុទ្ធោបករណ៍ផ្សេងៗផងដែរ។

    ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ គឺតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

    សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតនេះត្រូវបានរដ្ឋាភិបាល ជប៉ុនយកយន្តហោះពិសេសរបស់ខ្លួនមកដឹកដោយផ្ទាល់ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីបង្ការនៃការ ឆ្លងមេរោគកូវីដ១៩៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង