គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    នាយឧត្ដមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយសផ្នែក​សន្តិសុខ​សេដ្ឋកិច្ច​ ​ពី​សាកលវិទ្យាល័យ​កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០​ |
    នាយឧត្ដមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយសផ្នែក​សន្តិសុខ​សេដ្ឋកិច្ច​ ​ពី​សាកលវិទ្យាល័យ​កម្ពុជា នាយឧត្ដមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយសផ្នែក​សន្តិសុខ​សេដ្ឋកិច្ច​ ​ពី​សាកលវិទ្យាល័យ​កម្ពុជា

    ភ្នំពេញ​៖ ក្រុមប្រឹក្សា​ភិបាល​របស់​សាកលវិទ្យាល័យ​កម្ពុជា បាន​សម្រេច​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ ផ្នែក​សន្តិសុខ​សេដ្ឋកិច្ច​ ជូនដល់​ឯកឧត្ដម​ នាយ​ឧត្ដម​សេនីយ៍​កិត្តិ​បណ្ឌិត​ ហ៊ីង​ ប៊ុន​ហៀង​ អគ្គ​មេបញ្ជា​ការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ នាយករង​ ខុទ្ធកាល័យ​សម្ដេចតេជ​នាយករដ្ឋមន្ត្រី និង​ជាមេបញ្ជាការ​ បញ្ជាការដ្ឋាន​អង្គរក្ស។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​សាកលវិទ្យាល័យ​កម្ពុជា​បានចុះផ្សាយ កាលពីថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០។

    ឯកឧត្ដម​ កៅ គឹម​ហួន​ ស្ថាបនិក​ ប្រធានក្រុម​ប្រឹក្សា​ភិបាល​ និង​ជាសាកល​វិទ្យាធិការ​ សាកល​វិទ្យាល័យ​កម្ពុជាង​​ បានលើកឡើងថា​ ការប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិ​យស​ជូន​ដល់​ នាយឧត្ដមសេនីយ៍កិត្តិ​បណ្ឌិត​ ហ៊ីង​ ប៊ុន​ហៀង​ នាពេលនេះ គឺ​ដោយ​ផ្អែកលើកត្តា​សំខាន់​ៗចំនួន​៣​៖

    ទី១. ឯកឧត្ដម​ បានបម្រើ​ការជាមេបញ្ជាការ​ បញ្ជាការ​ដ្ឋានអង្គរក្ស​ ដែលក្នុង​នោះ​ ឯកឧត្ដម​បម្រើ​ និង​ការពារ​ថ្នាក់​ដឹកនាំ​ និ​ង​ស្ថាប័ន​នានា​នៃ​ប្រទេស​កម្ពុជា​ ក៏ដូច​ជាថ្នាក់​ដឹកនាំ​​នៃ​ប្រទេសនានា​នៅ​ក្នុង​ពេល​ដែល​ពួកគាត់​បាន​មក​បំពេញ​ទស្សនកិច្ច​ និង​ចូលរួម​ប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

    ទី២. ឯកឧត្ដម​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​ សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ ដែល​មាន​សារៈ​សំខាន់​​សម្រាប់​កំណើន​សេដ្ឋកិច្ច​ ការអភិវឌ្ឍ​ ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​។

    ទី​៣. ឯកឧត្ដម​ បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការអភិវឌ្ឍ​ និង​ការ​ជំរុញ​ទំនាក់​ទំនង​ស៊ីវិល​ និងយោធា​ តាមរយៈ​ការ​ជយយ​ដល់​ការ​ងារ​ដែល​ទាក់ទង​នឹង​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ និ​ង​ការ​អភិវឌ្ឍ​សហគមន៍​។

    សូមបញ្ជាក់ជូន​ថា​ ចាប់តាំងពី​ការបង្កើត​ឡើង​សាកលវិទ្យាល័កម្ពុជា​ក្នុង​ឆ្នាំ​២០០៣មក នេះគឺជាលោក​ទី៥៥ហើយ​ ដែល​សាកលវិទ្យាល័យ​កម្ពុជា​បាន​ប្រគល់​សញ្ញាបត្រ​កិត្តិយស​ដល់​ឥស្សរជនឆ្នើម​ ទាំងក្នុង​វិស័យ​សាធារណៈ និង​ឯកជន​ ក៏ដូចជា​ក្នុង​ជួរ​រាជរដ្ឋាភិបាល យោធា​ វិស័យ​សិក្សាធិការ​ និ​ងច្បាប់​ជាដើម។ ​ពិធីប្រគល់សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជូន​ដល់​ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ ហ៊ីង​ ប៊ុន​ហៀង​ នឹងប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៥​ ខែកញ្ញា ឆ្នាំ​២០២០ នៅទីបញ្ជាការអង្គរក្ស​ ស្ថិតនៅទួល​ក្រសាំង​ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​៕